ដែនជម្រកសត្វសហគមន៍អូររ៉ៃបានការទទួលស្គាល់ជាផ្លូវការ
តំបន់សហគមន៍ការពារធនធានធម្មជាតិជាង ២ ពាន់ហិកតានៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ ខេត្តរតនគិរី ត្រូវរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការបន្ទាប់ពីតំបន់ទាំងនោះរងការគំរាមកំហែងដោយបទល្មើសព្រៃឈើ និងសត្វព្រៃអស់រយៈពេលជាង ១០ ឆ្នាំ។ សេចក្តីប្រកាសព័តមានរបស់អង្គការបក្សីអន្តរជាតិកម្ពុជា (Birdlife International) និង PRCF កម្ពុជា ពីថ្ងៃសុក្របានឲ្យដឹងថា ក្រសួងបរិស្ថានបានយល់ព្រមចុះហត្ថលេខា ទទួលស្គាល់ផ្ទៃសហគមន៍ អូររ៉ៃ ទំហំ ២ ៦៨០ ហិកតា នៃផ្ទៃដីសរុបប្រមាណជា ២៥ ម៉ឺនហិកតារបស់ដែនជម្រកសត្វព្រៃ លំផាត់ នៅក្នុង ស្រុកកូនមុំ ខេត្តរតនគិរី ជាតំបន់សហគមន៍ការពារធនធានធម្មជាតិជាផ្លូវការ កាលពីពាក់កណ្តាលខែមុន បន្ទាប់ពីមានការទទូចស្នើសុំពីពលរដ្ឋជនជាតិដើមភាគតិច ៦៦៧ គ្រួសាររស់នៅក្នុង ភូមិបួន ក្នុង ឃុំសិរីមង្គល និងអង្គការអន្តរជាតិនានា។ …
ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/114805-2014-05-26-02-34-33