ដែន​ជម្រក​សត្វ​សហគមន៍​អូររ៉ៃ​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ

តំបន់​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ជាង ២ ពាន់​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ ខេត្ត​រតនគិរី ត្រូវ​រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បន្ទាប់​ពី​តំបន់​ទាំង​នោះ​រង​ការ​គំរាម​កំហែង​ដោយ​បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ។ សេចក្តី​ប្រកាស​ព័តមាន​របស់​អង្គការ​បក្សី​អន្តរជាតិ​កម្ពុជា (Birdlife International) និង PRCF កម្ពុជា ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​បាន​យល់​ព្រម​ចុះ​ហត្ថលេខា ទទួល​ស្គាល់​ផ្ទៃ​សហគមន៍ អូររ៉ៃ ទំហំ ២ ៦៨០ ហិកតា នៃ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជា ២៥ ម៉ឺន​ហិកតា​របស់​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ នៅ​ក្នុង ស្រុក​កូនមុំ ខេត្ត​រតនគិរី ជា​តំបន់​សហគមន៍​ការពារ​ធនធាន​ធម្មជាតិ​ជា​ផ្លូវ​ការ កាល​ពី​ពាក់​កណ្តាល​ខែ​មុន បន្ទាប់​ពី​មាន​ការ​ទទូច​ស្នើ​សុំ​ពី​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ៦៦៧ គ្រួសារ​រស់​នៅ​ក្នុង ភូមិ​បួន ក្នុង ឃុំ​សិរីមង្គល និង​អង្គការ​អន្តរជាតិ​នានា។ …

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/114805-2014-05-26-02-34-33