លោក ស ខេង សម្រេចសុំបង្កើតភូមិថ្មីនៅខេត្តព្រះវិហារ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចជាគោលការណ៍ស្នើសុំបង្កើតភូមិថ្មីនៅកន្លែងមានជម្លោះដី ខណៈលោកដឹកនាំកិច្ចប្រជុំអន្តរក្រសួងកាលពីម្សិលមិញ ស្ដីពីលទ្ធផលចុះស្រាវជ្រាវករណីទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិអន្ទិល ឃុំយាងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អង្គប្រជុំនៅក្រសួងមហាផ្ទៃដឹកនាំដោយលោក ស ខេង បានសម្រេចឯកភាពស្នើសុំសេចក្តីសម្រេចទៅរាជរដ្ឋាភិបាលដើម្បីធ្វើអត្តសញ្ញាណកម្មពលរដ្ឋ ធ្វើផ្លូវ និងបង្កើតជាភូមិនៅកន្លែងមានជម្លោះ។ …
នៀម ឆេង
https://bit.ly/2IVVOOr