លោក ស ខេង លើកឡើងថា គណបក្សទាំងពីរត្រូវតែ “ផ្ដោតការយកចិត្តទុកដាក់ឡើងវិញ”
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ត្រូវតែ “ផ្ដោតការយកចិត្តទុកដាក់ឡើងវិញ” និងជួបពិភាក្សាគ្នាជាប្រចាំដើម្បីធានាថា គណបក្សទាំងពីរមិនងាករេចេញពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃ២២ កក្កដា កាលពីឆ្នាំមុន។ នៅក្នុងសន្និសីទកាសែតរួមគ្នាក្រោយពីជំនួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅឯរដ្ឋសភា ដែលជាជំនួបលើកដំបូងចាប់តាំងពីលោកទាំងពីរត្រូវបានតែងតាំងជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សទាំងពីរ លោក ស ខេង បានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់សម្រាប់គណបក្សទាំងពីរបន្តការចរចា។ … លោក ស ខេង បានមានប្រសាសន៍បន្ថែមថា លោក និងលោក សម រង្ស៊ី បានពិភាក្សាគ្នាថាតើប្រធានក្រុមតំណាងរាស្ត្រទាំងពីរគួរតែជួបគ្នា១ខែម្ដង ឬក៏៣ខែម្ដង។ លោកបានមានប្រសាសន៍ថា មិនទាន់មានការសម្រេចណាមួយនៅឡើយទេលើបញ្ហានេះ ប៉ុន្តែលោកបានមានប្រសាសន៍ថា ជំនួបញឹកញាប់គឺជារឿងសំខាន់។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/22251/