លោក ស ខេង ​លើក​ឡើង​ថា ​គណបក្ស​​​​​ទាំង​ពីរ​​​ត្រូវ​តែ​​ “ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​”

លោក ស ខេង ​រដ្ឋមន្ត្រ​ី​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តែ​ “ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ” ​និង​ជួប​​ពិភាក្សា​​គ្នា​ជា​ប្រចាំ​​ដើម្បីធានា​ថា គណបក្ស​ទាំងពីរ​មិន​ងាក​រេ​ចេញ​ពី​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​​ថ្ងៃ២២ កក្កដា កាលពី​ឆ្នាំ​មុន​។ នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​​ក្រោយ​ពី​ជំនួប​​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​​នៅ​ឯ​រដ្ឋសភា ដែល​ជា​ជំនួប​លើក​ដំបូង​​ចាប់​តាំង​ពី​លោក​ទាំងពីរ​​ត្រូវ​បាន​​តែង​តាំង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​របស់​គណបក្ស​ទាំង​ពីរ​ លោក ស ខេង បាន​​មាន​ប្រសាសន៍​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គណបក្ស​ទាំង​ពីរ​បន្ត​ការ​ចរចា​។ … លោក ស ខេង បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោក​ និង​លោក សម រង្ស៊ី បាន​ពិភាក្សា​គ្នា​ថាតើ​​​​​​​ប្រធាន​ក្រុម​​តំណាង​រាស្ត្រ​ទាំង​ពីរ​​​​គួរ​តែ​ជួប​គ្នា​​១ខែម្ដង ឬក៏​៣ខែ​ម្ដង​។ លោក​បានមាន​ប្រសាសន៍​ថា មិន​ទាន់​មាន​ការ​សម្រេច​ណាមួយ​​​នៅ​ឡើយ​ទេ​លើ​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ជំនួប​ញឹកញាប់​គឺ​ជារឿង​សំខាន់​។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/22251/