កម្ពុជាអះអាងដំណើរការផ្សះផ្សាក្រោម UNCLOS នៅតែប្រព្រឹត្តទៅតាមផែនការ ទោះពន្យារពេលតែងតាំងប្រធានគណៈកម្មការ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) បានអះអាងថា ដំណើរការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយភាពខុសគ្នាផ្នែកដែនសមុទ្ររវាងកម្ពុជា និងថៃ នៅតែដំណើរការទៅតាមផែនការ បើទោះបីជាការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ត្រូវការពេលវេលាបន្ថែមក៏ដោយ។ …