ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​កាត់ដេរ​ខាតបង់​ប្រាក់​ចំនួន​ ៨៩​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

​លោក​ Jan​ Noorlander​ នាយក​ស្តីទី​នៃ​អង្គការ​ Care​ ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ការ​បៀតបៀន​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​អាច​មានការ​ចំណាយ​ដោយ​ប្រយោល​ដល់​ឧស្សាហកម្ម​កាត់ដេរ​រហូត​ដល់​ ៨៩​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ការងារ​ស្ត្រី​នៅ​កន្លែង​ការងារ​ កាលពី​ម្សិលមិញ​លោក​ Noorlander​ បាន​និយាយ​ថា​ អង្គការ​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ចំនួន​សរុប​ដ៏​ធំ​សម្បើម​ ដែល​វា​ធ្វើ​ឱ្យ​ស្ត្រី​មិន​មាន​អារម្មណ៍​សុវត្ថិភាព​នៅ​ក្នុង​ការងារ​របស់​ពួក​គេ​ និង​អាច​ធ្វើ​ឱ្យ​ពួក​គេ​ឈឺ​ ឬ​លាឈប់​ពី​ការងារ​ ដែល​នាំ​ឱ្យ​កាត់​បន្ថយ​ផលិតភាព​។​ …​

សុខ ចាន់
https://www.khmertimeskh.com/50652048/sexual-harassment-at-work-costs-garment-industry-89-million-a-year/