កឹម សុខា៖ ស្ត្រី​នៅ​ក្នុង​ឆាក​នយោបាយ​និង​សង្គម​នៅ​មាន​កម្រិត

ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ខួប​លើក ទី១០៤ កាល​ពី​ម្សិល​មិញ​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ស្ត្រី​មាន​តួនាទី​ស្នូល​សម្រាប់​ការ​អភិវឌ្ឍ។ ទន្ទឹម​នឹង​គ្នា​នេះ លោក ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា នៅ​ក្នុង​គណបក្ស​នេះ ស្ត្រី​នៅ​ខ្វះ​ឥទ្ធិពល​ច្រើន​ក្នុង​វិស័យ​នយោបាយ ដោយ​សារ​ខ្វះ​ខាត​ចំណេះ​ដឹង ការ​រួញរា និង​ភាព​ភ័យ​ខ្លាច។ ថ្លែង​ក្នុង​កម្មវិធី «រយ​ពាន់​ពន្លឺ​ដើម្បី​ស្ត្រី» ដែល​ជា​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល ៣​ឆ្នាំ របស់​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា ស្ត្រី​គឺជា​ធាតុ​សំខាន់ និង​ជា​ស្នូល​នៃ​ការ​រៀប​ចំ ការ​គ្រប់​គ្រង និង​ការ​ចាត់​ចែង ចាប់ពី​សង្គម​គ្រួសារ រហូត​ដល់​ប្រទេស​ជាតិ និង​ពិភពលោក ហើយ​តាម​ការ​ស្រាវ​ជ្រាវ​ឃើញថា កូនៗ​តែង​តែ​ទទួល​រង​ឥទ្ធិពល​ពី​ឪពុក​ម្តាយ​ប្រមាណ ៧០ ភាគរយ ហើយ​ម្តាយ​ជា​អ្នក​ជិត​ស្និទ្ធ​ជាមួយ​កូន​ច្រើន​ជាង​ឪពុក ដូច្នេះ ម្តាយ ឬ​ស្ត្រី ជា​អ្នក​មាន​ឥទ្ធិពល​ជាង​គេ​លើ​កូន និង​លើ​សង្គម​ជាតិ។ …

តាំង វីដា
http://bit.ly/1AZJIpz