ខេត្ត​ព្រះសីហនុ ​កំពុង​មាន​សន្ទុះ​សេដ្ឋកិច្ច

ខេត្ត​ព្រះសីហនុ​ជា​ទីតាំង​មួយ​ក្នុង​​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ភាគ​និរតី​ប្រទេស​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បន្ទាប់ពី​ខេត្ត​សៀមរាប​។ វា​ហាក់​បង្ហាញ​ពី​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​បើ​គេ​ក្រឡេក​មើល​លើ​ចំនួន​អ្នក​ទេសចរ​នៅ​ក្នុង​តំបន់​នេះ​។

រយៈពេល​ ៨ ​ខែ​ដំបូង​នៃ​ដើម​ឆ្នាំ​នេះ​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បាន​ផ្ទុក​ភ្ញៀវ​ទេសចរ​បាន ៦៥៦៩៨ ​នាក់​ដែល​ក្នុង​នោះ​មាន​​អ្នក​ទេសចរ​អញ្ជើញ​មក​ដល់​ចំនួន​ ៣៥៨៨២ ​នាក់​តួលេខ​នេះ​បង្ហាញ​ពី​អត្រា​កើនឡើង ១៤៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​និង ១៤០ ​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ខណៈ​ដែល​កោះ​ធម្មជាតិ​នៅ​ក្បែរៗ​នោះ​ដូចជា​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​ភ្ញៀវ​ទេសចរ​ជាច្រើន​កុះករ​មក​កម្សាន្ត​រាល់​ឆ្នាំ​ដែល​អ្នក​ខ្លះ​មកពី​តំបន់​អាស៊ី និង​ខ្លះ​មក​ពី​ជុំវិញ​ពិភព​លោក។ អ្នក​រៀបចំ​ដំណើរ​កម្សាន្ត​នៅ​ទី​នោះ​និយាយ​ថា​តំបន់​ទី​រួម​ខេត្ត​ព្រះសីហនុ​មើល​ទៅ​ហាក់បី​ដូចជា​មិន​សូវ​អ៊ូអរ​ដូច​តំបន់​មួយ​ចំនួន​នៅ​តាម​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ដទៃ​ឡើយ​។ …

George Styllis
http://bit.ly/1NtNZIS