ខេត្តព្រះសីហនុ កំពុងមានសន្ទុះសេដ្ឋកិច្ច
ខេត្តព្រះសីហនុជាទីតាំងមួយក្នុងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរសមុទ្រនៃភាគនិរតីប្រទេសដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបន្ទាប់ពីខេត្តសៀមរាប។ វាហាក់បង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំងបើគេក្រឡេកមើលលើចំនួនអ្នកទេសចរនៅក្នុងតំបន់នេះ។
រយៈពេល ៨ ខែដំបូងនៃដើមឆ្នាំនេះព្រលានយន្តហោះខេត្តព្រះសីហនុបានផ្ទុកភ្ញៀវទេសចរបាន ៦៥៦៩៨ នាក់ដែលក្នុងនោះមានអ្នកទេសចរអញ្ជើញមកដល់ចំនួន ៣៥៨៨២ នាក់តួលេខនេះបង្ហាញពីអត្រាកើនឡើង ១៤៩ ភាគរយធៀបនឹងឆ្នាំមុននិង ១៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ខណៈដែលកោះធម្មជាតិនៅក្បែរៗនោះដូចជាកោះរ៉ុង និងកោះរ៉ុងសន្លឹមបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងមានភ្ញៀវទេសចរជាច្រើនកុះករមកកម្សាន្តរាល់ឆ្នាំដែលអ្នកខ្លះមកពីតំបន់អាស៊ី និងខ្លះមកពីជុំវិញពិភពលោក។ អ្នករៀបចំដំណើរកម្សាន្តនៅទីនោះនិយាយថាតំបន់ទីរួមខេត្តព្រះសីហនុមើលទៅហាក់បីដូចជាមិនសូវអ៊ូអរដូចតំបន់មួយចំនួននៅតាមឆ្នេរសមុទ្រនៃប្រទេសដទៃឡើយ។ …
George Styllis
http://bit.ly/1NtNZIS