សាលារាជធានីហាក់ដូចជាផ្តល់ក្តីសង្ឃឹមដល់សហគមន៍ក្រីក្រ
សាលារាជធានីអះអាងថា ខ្លួននឹងបើកសិក្ខាសាលាមួយនៅក្នុងខែ កុម្ភៈ ជាមួយអង្គការសង្គមស៊ីវិល និងសហគមន៍ដីធ្លីជិត ៤០០ ដើម្បីសិក្សាពីតម្រូវការជាក់ស្តែងរបស់សហគមន៍ក្រីក្រខណៈដែលប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រប្រមាណ ១១ ភាគរយបានក្លាយជាជនរងគ្រោះដោយសារការបណ្តេញចេញពីផ្ទះសម្បែងដោយហិង្សាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើទោះបីជាអង្គការសង្គមស៊ីវិលដែលបានជួបប្រជុំជាមួយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី កាលពីថ្ងៃអង្គារ ដោយបានលើកឡើងពីគម្រោងនៃសិក្ខាសាលានៅក្នុងខែ កុម្ភៈ ថាជាការពង្រឹងភាពជាដៃគូ រវាងអាជ្ញាធររាជធានី និងអង្គការសង្គមស៊ីវិលដើម្បីឈានទៅជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រក៏ដោយ ក៏អង្គការសង្គមស៊ីវិលនៅមិនទាន់មានភាពប្រាកដប្រជាចំពោះការអនុវត្តជាក់ស្តែងយ៉ាងណានោះទេ។ ក្នុងចំណោមសហគមន៍ក្រីក្រជិត ៤០០ មានសហគមន៍ចំនួន ១៧ នឹងត្រូវលើកមកជាអាទិភាពមុនគេក្នុងនោះក៏មានសហគមន៍ បុរីកីឡា និង បឹងកក់ ដែលកើតមានជម្លោះដីធ្លីរ៉ាំរ៉ៃក្តៅគគុកផងដែរ សម្រាប់ធ្វើការដោះស្រាយពីកង្វះខាតសេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងបង្គន់អនាម័យជាដើម។ …
ឆាយ ច័ន្ទនីដា
http://postkhmer.com/national/1-national-news/109604-2014-01-23-03-17-59