ក្រុមហ៊ុន Smart ជួយ​​​យុវជន​ឲ្យ​អភិវឌ្ឍ​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗ

​ក្រុមហ៊ុន Smart Axiata បាន​សម្ពោធ​គម្រោង​ថ្មី​ជា​ផ្លូវការ​ឈ្មោះ​ថា​ កម្មវិធី SmartStart ក្នុង​គោល​បំណង​លើ​កម្ពស់​យុវជន​កម្ពុជាឲ្យ​អភិវឌ្ឍ​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មីៗនិង​ជួយ​ជ្រោមជ្រែង​ពួក​គាត់​ឲ្យ​ប្រែក្លាយ​គំនិត​អាជីវកម្ម​បែប​បច្ចេកវិទ្យា​ទៅ​ជា​​អាជីវកម្ម​ជាក់​ស្តែង​ និង​ផលិតផល​ពិតៗ។

កម្មវិធី SmartStart គឺ​ជា​កម្មវិធី​រយៈពេល ៩​ខែ សម្រាប់​និស្សិត​សាកលវិទ្យាល័យ ដែល​សំដៅ​ជំរុញ លើក​កម្ពស់​ និង​ផ្តល់​ឱកាស​ឲ្យ​អ្នក​ចូលរួម អភិវឌ្ឍ​​គំនិត​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ដើម្បី​បើក​សក្ដានុពល​នៃ​ភាព​ច្នៃប្រឌិត​របស់ សិស្ស​និស្សិត និង​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​សម្រេច​គោល​គំនិត​អាជីវកម្ម​របស់​ខ្លួន តាមរយៈ​ការ​បង្ហាត់​បង្ហាញ​ផ្ទាល់​ពី​អ្នក​មាន​បទ ពិសោធន៍ ​និង​តាមរយៈ​សិក្ខាសាលា​ជា​ដើម។...

សុខ ចាន់
http://bit.ly/2lOVeVx