ក្រសួង និង​តំណាង SME ពិភាក្សា​បង្កើន​ការ​លក់​ផលិតផល​ខ្មែរ ​ក្នុង​ស្រុក និង​អន្តរជាតិ

)ក្រសួងពាណិជ្ជកម្មនិងតំណាងមកពីសហគ្រាសខ្នាតតូចនិងមធ្យម(SME)បានពិភាក្សាជាមួយគ្នាក្នុងការស្វែងរកយន្តការដើម្បីបង្កើនការលក់ផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក ប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងចែកចាយ» ថា ក្រសួងកំពុងស្វែងរកទីផ្សារនៅក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មតាមរយៈភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (RCEP) ជាមួយនឹងដៃគូអន្តរជាតិ នៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបានថ្លែងថា៖ «ការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ផលិតផលខ្មែរ ត្រូវការការគាំទ្រពីការចូលរួមរបស់ភាគីពាក់ព័ន្ធ អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់ ជាពិសេសប្រជាជនខ្មែរ»។ …

ស៊ុំ ម៉ាណេត
http://bit.ly/2bKzPwD