ពលរដ្ឋ​ខេត្ត​កំពង់ធំ​នេសាទ​ឈ្លើង​លក់​ជំនួស​ត្រី

ផ្ទុយ​ពី​ប្រជាពលរដ្ឋ​ដទៃ​នៅពេល​ដែល​​ឃើញ​សត្វ​ឈ្លើង​រត់​ចេញ​​ដោយ​ភាព​ភ័យខ្លាច​ប៉ុន្តែ​​ពលរដ្ឋ​រស់នៅ​ភូមិ​រកា សង្កាត់​​ស្រយូវ ខេត្ត​កំពង់ធំ​បែរ​ជា​នាំ​គ្នា​រត់​​ដណ្តើម​គ្នា​ចាប់​ដាក់​ធុង​ប៉េត្រូ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ថៅកែ​ចិន​ដែល​ពួកគាត់​ថា​នេះ​គឺជា​មុខរបរ​មួយ​ដែល​ងាយស្រួល​រក​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​​។

ដើរ​ស្ពាយ​ធុង​ប៉េត្រូ​បន្ទាប់ពី​ទុក​ម៉ូតូ​ចាស់​របស់​ខ្លួន​នៅ​ក្រោម​ដើម​ដូង​សំដៅ​មក​ផ្ទះ​មួយ​នៅក្នុង​ភូមិ​ដែល​​គេ​ចំណាំ​ហៅ​ថា​ថៅកែ​ទិញ​ឈ្លើង​លោក ឃន កុសល្យ អាយុ ៤០ ឆ្នាំ ដែល​មាន​កូន​ចំនួន​ ៣ ​នាក់​ថ្លែង​​ថា​ឈ្លើង​គឺជា​មុខរបរ​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិ​រកា​ហើយ​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​នេះ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​​ខេត្ត​ផ្សេងៗ​នៅ​រដូវ​ប្រាំង​បាន​វិល​ត្រឡប់​​ចូល​​ភូមិ​វិញ​នៅ​រដូវ​ភ្លៀង។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1P2qJHf