សណ្ឋាគារ​លំដាប់​ខ្ពស់​ត្រើយ​ខាង​កើត​បើក​ដំណើរ​ការ

សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ​ដែល​មាន​កម្ពស់ ​១៨ ជាន់​មាន​ទីតាំង​នៅ​ទល់​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ចំ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ចតុមុខ ត្រូវ​បាន​បើក​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​កាលពី​ម្សិលមិញ​បន្ទាប់​ពី​ចំណាយ​ពេល​សាងសង់​អស់​ជាង​៦ឆ្នាំ និង​ចំណាយ​ថវិកា​សរុប​១២០ លាន​ដុល្លារ។ នេះ​ជា​សណ្ឋាគារ​ទី​បួន​របស់​ក្រុមហ៊ុន​សុខា​ហូតែល ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប របស់​លោក សុខ គង់ ដែល​បាន​ដំណើរការ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​៥ហិកតា និង​មាន​កម្ពស់​សរុប​ ៧២,៨៧ ម៉ែត្រ។ សណ្ឋាគារ​នេះ​មាន​បន្ទប់​ស្នាក់​នៅ​សរុប ​៧៤៤ បន្ទប់​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សាងសង់​តាំងពី​ថ្ងៃទី​៨ សីហា ឆ្នាំ​២០០៨។ … .

ហ៊ គឹមសាយ
http://bit.ly/19gzbzO