ក្រុមហ៊ុន​ថៃ ​វិនិយោគ​ថាមពល​សូឡា​នៅ​កម្ពុជា

ក្រុមហ៊ុន​ថៃ B. Grimm Power ទទួល​បាន​ការយល់ព្រម​លើ​គម្រោង​វិនិយោគ​ថាមពល​សូឡា​ទំហំ ៣០ ​មេហ្គាវ៉ាត់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ លោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៅ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា គម្រោង​ថាមពល​សូឡា ៣០ ​មេហ្គាវ៉ាត់​ នឹង​សាងសង់​ជើង​ទម្រ​នៅលើ​ផ្ទៃដី​ប្រហែល​ ៤០ ​ហិកតា​ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ លោក​ថ្លែង​ថា​៖ «​គម្រោង​ថាមពល​សូឡា​នេះ​ត្រូវ​បាន​អនុម័ត​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​កាលពី​ខែ​មិថុនា​»​។ …

ធូ វិរៈ
https://bit.ly/2KGSd8F