សាលារៀន​មួយ​មាន​តែ​គ្រូ​ម្នាក់​ហើយ​ត្រូវ​បង្រៀន​សិស្ស​៦​ថ្នាក់

សិស្ស​សាលា​ចំនួន ១២៤ នាក់​កំពុង​តែ​ប្រឈម​នឹង​ភាព​អវិជ្ជា​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ដោយ​សារ​មាន​តែ​គ្រូ​បង្រៀន​ម្នាក់​ក្នុង​សាលា ដែល​ត្រូវ​បង្រៀន​សិស្ស​រហូត​ដល់​ទៅ ៦ ថ្នាក់​ចូល​គ្នា។ សំរោងលើ ជា​ភូមិ​ដាច់​ស្រយាល​មួយ​ស្ថិត​ក្នុង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់​ក្រឡ ភាគ​អាគ្នេយ៍​នៃ ខេត្ត​បាត់ដំបង ដែល​មាន​ប្រជា​ពលរដ្ឋ​ចំនួន ១៥០ គ្រួសារ​កំពុង​រស់​នៅ ដោយ​ធ្វើ​ស្រែ​ចម្ការ និង​ដុត​ធ្យូង​លក់។ នៅ​ក្នុង​ភូមិ​នេះ មាន​សាលា​បឋមសិក្សា​មួយ​ឈ្មោះ សំរោង​លើ មាន​ថ្នាក់​រៀន​ចំនួន ៦ បន្ទប់។ សាលា​នេះ ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី ឆ្នាំ​២០០៣ ក្រោម​ការ​ឧបត្ថម្ភ​ធ្វើ​ខ្លោង​ទ្វារ និង​របង​របស់​អង្គការ​ទស្សន​ពិភពលោក​និង​សហគមន៍​មូលដ្ឋាន។ កាល​ពី​សប្តាហ៍​មុន ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ទៅ​ដល់​ទី​នោះ ហើយ​បាន​ឃើញ​ប្រជា​ពលរដ្ឋ​មួយ​ក្រុម ដែល​ក្នុង​នោះ ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​ផង កំពុង​តែ​ជជែក​គ​នៅ​ហ្នឹង​តូប​លក់​អីវ៉ាន់​មួយ ពី​រឿង​ដែល​កូន​ចៅ​របស់​គាត់​មិន​ចេះ​អាន​អក្សរ ដោយ​សារ​បាន​រៀន​តិច ហើយ​ឈប់​ច្រើន។ ពួក​គាត់​និយាយ​ថា ក្នុង​មួយ​ខែ​កូន​ចៅ​ពួក​គាត់​បាន​រៀន​យ៉ាង​ច្រើន​ណាស់​មួយ​សប្តាហ៍​ប៉ុណ្ណោះ ដោយ​សារ​មាន​គ្រូ​បង្រៀន​តែ​ម្នាក់ ហើយ​គ្រូ​នោះ គាត់​មាន​តួនាទី​ជា​នាយក​សាលា​ផង​ដែរ។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​អាយុ ៤៦​ឆ្នាំ ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​និយាយ​ថា សាលារៀន​នោះ​មាន​ថ្នាក់​រៀន​ចាប់​ពី​ទី​មួយ​ដល់ ទី៦ ប៉ុន្តែ​មាន​គ្រូ​បង្រៀន​តែ​ម្នាក់​គត់​ឈ្មោះ សាវឿន ឌីម៉ង់ មក​ពី​ទី​រួម ខេត្ត​បាត់ដំបង ជា​អ្នក​ខំ​តស៊ូ​បង្រៀន។ …

ផាក់ ស៊ាងលី
http://bit.ly/1ieeI33