អង្គភាពអ្នកនាំពាក្យត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការរិះគន់ពីប្រព័ន្ធផ្សព្វផ្សាយ
ដើម្បីប្រឆាំងនឹងការរិះគន់ដែលធ្វើឡើងដោយអ្នកកាសែត និងសាធារណជនទូទៅ រដ្ឋាភិបាលបានបង្កើតអង្គភាពដែលបង្កើតចេញពីអ្នកនាំពាក្យក្រសួង ដើម្បីធានាការឆ្លើយតបយ៉ាងឆាប់រហ័ស។ ការសម្រេចចិត្តបង្កើតអង្គភាពនេះត្រូវបានអនុញ្ញាតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៦ ខែមីនាតាមរយៈលិខិតមួយច្បាប់។ លិខិតដែលទទួលបានកាលពីម្សិលមិញ បាននិយាយថា អង្គភាពនេះនឹងមានប្រធាន ១ រូប អនុប្រធាន ៤ រូប និងសមាជិកចំនួន ២៥ រូប ដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់មកពីក្រសួងនានា។ …
ឃី សុវុទ្ធី
https://www.khmertimeskh.com/50586572/spokespersons-unit-created-to-address-criticism-from-media/