ធនាគារពិចារណាបង្កើតនូវមូលនិធិបណ្តុះបណ្តាលបុគ្គលិក
ធនាគារពាណិជ្ជ និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា កំពុងពិចារណាបង្កើតមូលនិធិដើម្បីជួយប៉ះប៉ូវតម្លៃនៃការបណ្តុះបណ្តាលបុគ្គលិកនិងទប់ស្កាត់ការអូសទាញបុគ្គលិកពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ លោក Grant Knuckey អគ្គនាយកធនាគារ ANZ Royal និងជាប្រធានក្រុមការងារអប់រំនៅក្នុងសមាគមធនាគារកម្ពុជា (ABC) បានថ្លែងថា ឧស្សាហកម្មនេះកំពុងពិចារណាពីការបង្កើតមូលនិធិហិរញ្ញវត្ថុនិងសហការគ្នាដោយធនាគារពាណិជ្ជដែលនឹងដាក់ពិន័យសម្រាប់ការអូសទាញបុគ្គលិកពីក្រុមហ៊ុនមួយ។ លោកបន្តថា៖ «ដូច្នេះបើធនាគារមួយអូសទាញបុគ្គលិកពីធនាគារផ្សេងទៀតពួកគេត្រូវតែបង់ភាគរយនៃប្រាក់ខែរបស់បុគ្គលនោះផ្ទាល់ទៅក្នុងមូលនិធិនេះ។ មូលនិធិនោះនឹងត្រូវបានប្រើប្រាស់នៅក្នុងការជួយដល់ការបណ្ដុះបណ្ដាលពីឧស្សាហកម្មនេះ»។ លោកលើកឡើងថា៖ «វាគឺជាបញ្ហាដ៏ធំសម្រាប់វិស័យធនាគារ។ យើងបានកំណត់ទិសដៅយ៉ាងខ្លាំងសម្រាប់គុណភាពរបស់បុគ្គលិក និងការបណ្ដុះបណ្ដាលរបស់យើង។ មានមនុស្សជាច្រើនបាននិយាយថា ពួកយើងជាមូលដ្ឋានសាលាបណ្ដុះបណ្ដាលរបស់ឧស្សាហកម្មធនាគារ»។ លោកបញ្ជាក់ថា ផែនការដើម្បីកែលម្អការបណ្ដុះបណ្ដាល និងការធ្វើឲ្យជឿជាក់របស់ឧស្សាហកម្មតាមរយៈវិទ្យាស្ថានធនាគារកណ្ដាលកម្ពុជា កំពុងត្រូវបានពិភាក្សា។ …
Eddie Morton និង Daniel de Carteret
http://postkhmer.com/business/business/114107-2014-05-09-01-52-46