ភាគហ៊ុន PPAP ធ្លាក់​ជាង ១% នៅ​ថ្ងៃ​ជួញ​ដូរ​ដំបូង

ភាគ​ហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ (PPAP) ដែល​ត្រូវ​បាន​ចាប់​ផ្ដើម​ដាក់​លក់​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅ​ព្រឹក​ម្សិលមិញ បាន​ធ្លាក់​ចុះ ១,១៥​ភាគរយ​ពី​ថ្លៃ​បើក​លក់ ៥ ២០០រៀល​មក​នៅ​ត្រឹម ៥១៤០​រៀល (១,២៨​ដុល្លារ) បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ជួញ​ដូរ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ដែល​ស្វែងរក​ប្រាក់​ចំណេញ​ភ្លាមៗ​ខក​ចិត្ត។

ប្រតិបត្តិករ​កំពង់ផែ​នេះ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទី៣​ដែល​ចុះ​បញ្ជី​នៅ CSX បន្ទាប់​ពី​ប្រមូល​មូលធន​ចំនួន ៥,២​លាន​ដុល្លារ​ដោយ​ជោគជ័យ​ក្នុង​ការ​បោះ​ផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (IPO)។ …

Cam McGrath
http://bit.ly/1Nmc44U