ផ្ទះ ៩៨ ខ្នង​និង​សាលា ៦ អគារ​រង​ការ​ខូច​ខាត​ពី​ភ្លៀង​ខ្យល់

យ៉ាង​ហោច​មាន​ផ្ទះ ៩៨ ខ្នង​និង​សាលារៀន ៦ ខ្នង​នៅ​ក្នុង ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ បន្ទាប់​ពី​មាន​ភ្លៀង​និង​ខ្យល់​បោក​បក់​ខ្លាំង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ។ លោក ឌៀប ឈុន អភិបាល​រង ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង ១ កន្លះ​ថ្ងៃ​អាទិត្យ មាន​ភ្លៀង​ខ្យល់​ខ្លាំង​គ្រប​ដណ្ដប់​លើ​ឃុំ​បី​ក្នុង ស្រុក​ថ្មពួក។ មួយ​ម៉ោង​ក្រោយ​ពី​ភ្លៀង​ខ្យល់​ស្ងប់​ទៅ​វិញ មាន​លំនៅឋាន​ពលរដ្ឋ ៩៨ ខ្នង និង​សាលារៀន ៦ ខ្នង នៅ​ក្នុង ឃុំ​គំរូ ឃុំ​ថ្មពួក និង ឃុំ​ភូមិ​ថ្មី បាន​រង​ការ​ខូច​ខាត​ដំបូល​និង​ជញ្ជាំង ក្នុង​នោះ​ផ្ទះ​ជាង ២០ ខ្នង​និង​សាលា ៤ ខ្នង ខូច​ស្ទើរ​ទាំង​ស្រុង។​ ...

ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/113563-2014-04-29-01-58-10