តុលាការ​សម្រេច​ឃុំ​ខ្លួន​កម្មករ​តវ៉ា​នៅ​កំពង់ចាម ៥​នាក់

មនុស្ស ៥ នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​និង​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ជន​ទាំង​នោះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ។ លោក គីម សុជាតិ មេធាវី​របស់​ជន​ជាប់​ចោទ​ទាំង ៥ នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា តុលាការ ខេត្ត​កំពង់ចាម បាន​សម្រេច​ធ្វើ​ការ​ចោទ និង​ឃុំ​ខ្លួន​មន្រ្តី​សហជីព ស៊ីខៅឌូ ម្នាក់​អនុ​ប្រធាន​សហជីព ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ម្នាក់ និង​កម្មករ-កម្មការិនី​ចំនួន ៣ នាក់​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ខេត្ត​បណ្តោះ​អាសន្ន​រង់​ចាំ​ការ​ស៊ើប​អង្កេត​បន្ត។​ …

មុំ គន្ធា
http://bit.ly/1wBP7nN