អ្នក​កូន​មុំ​រក​អន្តរាគមន៍​បញ្ឈប់​ក្រុមហ៊ុន​ព័ទ្ធ​យក​ដី​គាត់​ជាង​ ១០​ ហិ​កតា​

​ពលរដ្ឋ​ ២០​ គ្រួសារ​រស់នៅ​ក្នុងភូមិ​ បី​ ឃុំ​ ស្រែ​អង្គ្រង​ ស្រុក​ កូន​មុំ​ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​និង​អង្គការ​សង្គម​ស៊ី​វិល​ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​ប្រមូល​ទិញ​អនុ​ផល​ព្រៃឈើ​ ពី​ក្រុមហ៊ុន​ វៀតណាម​ បាន​ធ្វើ​របង​ព័ទ្ធ​យក​ដី​ពួក​គាត់​ជាង​ ១០​ ហិ​កតា​។​ ​អ្នកស្រី​ យូរ​ សំ​នឿ​ន​ អាយុ​ ៥៣​ឆ្នាំ​ តំណាង​ឲ្យ​ ២០​ គ្រួ​សារបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គា​រថា​ ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ប្រមូល​ទិញ​អនុ​ផល​ព្រៃឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​ វៀតណាម​ ហ័​ង​អញ​ អណ្តូង​មាស​ ទៅ​ផលិត​ជា​ក្តារបន្ទះ​នោះ​បាន​ធ្វើ​របង​ព័ទ្ធ​យក​ដីស្រែ​ចម្ការ​ និង​ដី​ចំណី​ផ្លូវ​ជាង​ ១០​ ហិ​កតា​ តាំងពី​ខែ​ វិច្ឆិកា​ ឆ្នាំ​កន្លង​មក​។​ …

ផាក់ ស៊ាងលី
http://postkhmer.com/index.php/national/1-national-news/108918-2014-01-08-02-43-23