និស្សិតដែលបុកហើយរត់និយាយថា ខ្លួនបុករបងរបស់ឯកអគ្គរដ្ឋទូតដើម្បីឲ្យសន្តិសុខជួយ
និស្សិតម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ជុំវិញហេតុការណ៍បុកហើយរត់ពេលស្រវឹង បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនសម្រេចបើករថយន្តបុករបងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក ព្រោះខ្លួនសង្ឃឹមថា សន្តិសុខស្ថានទូតនឹងអាចការពារខ្លួនពីក្រុមមនុស្សដែលកំពុងដេញតាម។ …