S&P: កម្ពុជាងាយរងគ្រោះបំផុតពីបញ្ហាអាកាសធាតុ
ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានរបស់អាមេរិក Standard & Poors (S&P) បានផ្ដល់ចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់កម្ពុជាថា ងាយនឹងទទួលរងគ្រោះបំផុតពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនាពេលអនាគត។ ក្នុងចំណោមប្រទេស ១១៦ វាយតម្លៃដោយ S&P ដែលសំដៅដល់ភាពងាយរងគ្រោះចេញផ្សាយកាលពីខែមុន ដោយចាត់ថ្នាក់ពីលេខ ១ ថាងាយរងគ្រោះតិចតួចបំផុតហើយកម្ពុជាឈរនៅលេខរៀងបាតតារាងគឺចំណាត់ថ្នាក់ ទី១១៦។ របាយការណ៍ S&P បង្ហាញថា អសន្តិសុខស្បៀង បានកាត់បន្ថយទិន្នផលដំណាំកសិកម្ម និងបានរឹតត្បិតកម្លាំងពលកម្មដែលបានបង្កឡើងដោយការផ្លាស់ប្តូរស្ថានភាពធ្លាក់ភ្លៀងគ្រោះថ្នាក់ធម្មជាតិដាក់សម្ពាធកាន់តែខ្លាំងលើថវិការដ្ឋាភិបាលនិងការស្លាប់របស់ជនស៊ីវិលជាផលវិបាកផ្នែកសេដ្ឋកិច្ចដែលកម្ពុជាប្រឈមខណៈការព្រមានពីការកើនឡើងកម្ដៅផែនដីកាន់តែអាក្រក់។ …
Eddie Morton
http://bit.ly/1kS8Rzt