S&P: កម្ពុជា​ងាយ​រងគ្រោះ​បំផុត​ពី​បញ្ហា​អាកាសធាតុ

ភ្នាក់ងារ​វាយតម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​របស់​អាមេរិក Standard & Poors (S&P) បាន​ផ្ដល់​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​របស់​កម្ពុជា​ថា ងាយ​នឹង​ទទួល​រងគ្រោះ​បំផុត​ពី​ផល​ប៉ះពាល់​នៃ​បម្រែ​បម្រួល​អាកាសធាតុ​នា​ពេល​អនាគត។ ក្នុង​ចំណោម​ប្រទេស ១១៦ វាយតម្លៃ​ដោយ S&P ដែល​សំដៅ​ដល់​ភាព​ងាយ​រងគ្រោះ​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន ដោយ​ចាត់​ថ្នាក់​ពី​លេខ ១ ថា​ងាយ​រងគ្រោះ​តិច​តួច​បំផុត​ហើយ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​បាត​តារាង​គឺ​ចំណាត់​ថ្នាក់ ទី​១១៦។ របាយ​ការណ៍ S&P បង្ហាញ​ថា អសន្តិសុខ​ស្បៀង បាន​កាត់​បន្ថយ​ទិន្នផល​ដំណាំ​កសិកម្ម និង​បាន​រឹត​ត្បិត​កម្លាំង​ពលកម្ម​ដែល​បាន​បង្ក​ឡើង​ដោយ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​ធ្លាក់​ភ្លៀង​គ្រោះថ្នាក់​ធម្មជាតិ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​ថវិកា​រដ្ឋាភិបាល​និង​ការ​ស្លាប់​របស់​ជន​ស៊ីវិល​ជា​ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​កម្ពុជា​ប្រឈម​ខណៈ​ការ​ព្រមាន​ពី​ការ​កើន​ឡើង​កម្ដៅ​ផែន​ដី​កាន់​តែ​អាក្រក់។ …

Eddie Morton
http://bit.ly/1kS8Rzt