មន្ត្រីថា កម្ពស់ទឹកស្ទឹងសែនបានស្រកទៅវិញហើយពេលនេះ
មន្ត្រីធនធានទឹកខេត្តកំពង់ធំបាននិយាយថា កម្ពស់ទឹកស្ទឹងសែននាពេលនេះបានចាប់ផ្ដើមស្រកចុះជាបណ្ដើរៗឡើងវិញហើយ បន្ទាប់ពីបានជន់ឡើងខ្លាំងហួសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កាលពីដើមសប្ដាហ៍មុន ប៉ុន្តែស្ថានភាពអាកាសធាតុនៅតែបន្តអួអាប់ និងមានភ្លៀងធ្លាក់ដោយកន្លែងនៅឡើយ។ លោក ហេ គឿន ប្រធានការិយាល័យនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃទី ២១ ខែសីហាថា កម្ពស់ទឹកស្ទឹងសែនបានស្រកចុះមកនៅត្រឹម ១៣,៥២ ម៉ែត្រ បើធៀបនឹងថ្ងៃទី ១៨ ខែសីហាកន្លងមកនេះ ទឹកបានស្រកចុះអស់ ៦ សង់ទីម៉ែត្រ។ ប៉ុន្តែកម្ពស់ទឹកនៅតែខ្ពស់ជាងកម្រិតត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ២ សង់ទីម៉ែត្រទៀតនៅឡើយ។ …
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-08-22-0954-240002.html