ពលរដ្ឋ អមលាំង ដាក់​​ញត្តិ​​​ទៅ​​តុលាការ​​ឲ្យ​​បញ្ឈប់​​ចេញ​​ដីកា

ប្រជា​ពលរដ្ឋ​មក​ពី​ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ប្រមាណ​ជា ២០០ នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន ស្ករ​ស​ភ្នំពេញ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​គ្នា​ឡើង​មក​តុលាការ​ខេត្ត​ដើម្បី​ដាក់​ញត្តិ​ទាមទារ សុំ​ឲ្យ​បញ្ឈប់​បិទ​ការ​កោះ​ហៅ និង​ដីកា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ទាក់​ទិន​ទៅ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០១០ នៅ​ខណៈ​ដែល​តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​បំភ្លឺ និង​ដីកា​ចាប់​ខ្លួន​ពលរដ្ឋ​សរុប​ចំនួន ៣៧ ដីកា។ លោក ផល វណ្ណៈ តំណាង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ អមលាំង បាន​ថ្លែង​ឲ្យ​ដឹង​ថា តុលាការ​បាន​ចេញ​ដីកា​ចំនួន ៣៧ ដោយ​ក្នុង​នោះ​មាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ៩ ដីកា បើក​សវនាការ ២ និង​ដីកា​សាកសួរ​និង​សាក្សី​ចំនួន ២៦ ដោយ​បង្គាប់​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​លោក​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ ទី ៣០ ខែ ធ្នូ ដើម្បី​បើក​សវនាការ​លើ​បណ្ដឹង​របស់​ជន​មិន​ស្គាល់​មុខ ដែល​ប្តឹង​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ដី ពី​បទ​រំលោភ​លើ​អចលវត្ថុ​ដែល​កាន់​កាប់​ស្រប​ច្បាប់។ …

ម៉ៃ ទិត្យថារ៉ា
http://postkhmer.com/index.php/national/1-national-news/108578-2013-12-31-03-55-51