Comfrel៖ ស្ត្រីជាង ៨៥ ភាគរយ នៅចាប់អារម្មណ៍លើរឿងនយោបាយ

​យោង​តាម​កិច្ច​ពិភា​ក្សា​តុមូល ​ស្តី​ពី «​លទ្ធផល​ស្ទង់​មតិ​លើ​ការ​ចូល​រួម​របស់​សកម្ម​ជន​នយោ​បាយ​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​នៅ​កម្ពុជា​» ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ២៤​ ខែ​ មិថុនា​ ​ឆ្នាំ​ ២០២១​ ដែល​រៀប​ចំ​ដោយ គណៈ​កម្មា​ធិការ​ដើ​ម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ​(​Comfrel)​ បាន​ឱ្យ​ដឹង​ថា​ស្ត្រី​ ៨៥,​៥០ ​ភាគ​រយ ​នៅ​តែ​ចាប់​អារម្មណ៍​រឿង​នយោ​បាយ ​ និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០២២​ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ ​២០២៣​ បើ​ទោះ​បី​ជា​ស្ត្រី​បាន​ប្រឈម​​ជា​មួយ ​អំពើ​ហិង្សា​នយោបាយ​ ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ​១៩​។​ …

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-06-24-1343-218756.html