រាជរដ្ឋាភិបាល សម្រេចកែប្រែអត្រាពន្ធទៅលើប្រាក់បៀវត្សរ៍
រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែប្រែអត្រាពន្ធដោយដំឡើងប្រាក់ជាប់ពន្ធលើប្រាក់បៀវត្សរ៍ប្រចាំខែរបស់និយោជិតចាប់ពី ១ លាន ៣ សែនរៀលឡើងទៅ ទើបជាប់កាតព្វកិច្ចបង់ពន្ធជាអ្វីដែលអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថានឹងផ្តល់ប្រយោជន៍ដល់មន្ត្រីរាជការច្រើនជាងគេ ខណៈប្រាក់បៀវត្សរ៍មន្ត្រីនៅក្នុងឆ្នាំនេះបានកើនឡើង។ អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែកុម្ភៈបានឲ្យដឹងថា និយោជិតទាំងអស់នឹងមិនមានកាតព្វកិច្ចបង់ពន្ធនោះទេក្នុងករណីដែលកម្រិតប្រាក់បៀវត្សរ៍ស្ថិតក្រោម ១ លាន ៣ សែនរៀល ឬស្មើប្រហែល ៣២០ ដុល្លារ ខណៈកាលពីឆ្នាំមុនអ្នកមានប្រាក់បៀវត្សរ៍ចាប់ពី ១ លាន ២ សែនរៀលឡើងទៅនឹងត្រូវជាប់កាតព្វកិច្ចនេះ។ …
ឡុង គីមម៉ារីតា
https://bit.ly/2SPuzd2