អ្នករត់ម៉ូតូឌុបនិងរ៉ឹម៉កម៉ូតូកង់បីនាំគ្នាតវ៉ានៅក្នុងក្រុងសៀមរាបដើម្បីប្រឆាំងនឹងរថយន្តអគ្គិសនី
កាលពីម្សិលមិញ អ្នករត់ម៉ូតូឌុបនិងរ៉ឹម៉កម៉ូតូកង់បីប្រហែល១.០០០នាក់ បាននាំគ្នាតវ៉ាតាមផ្លូវក្នុងក្រុងសៀមរាបដើម្បីអំពាវនាវឲ្យមានការបញ្ចុះតម្លៃប្រេង និងការចេញបម្រាមមិនឲ្យប្រើរថយន្តអគ្គិសនីនៅឧទ្យានបុរាណអង្គរ។ ការតវ៉ា ដែលរៀបចំដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមនៅម៉ោង៨ព្រឹកក្នុងសង្កាត់គោកចក ភាគខាងត្បូងនៃបរិវេណប្រាសាទអង្គរវត្តហើយបានបន្តដំណើរទៅកាន់ផ្សារផ្សេងៗទៀតនៅក្នុងក្រុងសៀមរាប មុនពេលដាក់ញត្តិជូនសាលាខេត្ត។ …
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/8974/