អ្នករត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​ម៉ូតូ​កង់​បី​នាំ​គ្នា​តវ៉ា​នៅ​ក្នុងក្រុង​សៀម​រាប​ដើម្បី​ប្រឆាំង​នឹង​រថយន្ត​អគ្គិសនី

កាល​ពី​ម្សិលមិញ​ អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​​ម៉ូតូ​​​កង់​បី​ប្រហែល​១.០០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​​​​តាម​​​ផ្លូវ​ក្នុង​ក្រុង​សៀម​រាប​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​ និងការ​ចេញ​បម្រាម​មិន​​​ឲ្យ​ប្រើ​រថយន្ត​អគ្គិសនី​នៅ​ឧទ្យាន​បុរាណ​អង្គរ​។ ការ​តវ៉ា​ ដែល​រៀប​ចំ​ដោយ​សមាគម​​ប្រជា​ធិ​​​បតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចាប់​​​ផ្តើម​នៅ​ម៉ោង៨ព្រឹកក្នុង​សង្កាត់គោកចក ​​ភាគ​ខាង​ត្បូងនៃ​​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ហើយ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ផ្សារ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រុង​សៀម​រាប​​ មុន​ពេល​ដាក់​ញត្តិ​​​ជូន​សាលា​ខេត្ត​។​ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/8974/