គ្រូបង្រៀន​ដែលអះអាងថា មាន​អំពើពុករលួយ​ ត្រូវ​ព្រមាន​មិន​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ

សមាគម​គ្រូបង្រៀន​បាន​លើក​ឡើង​ថា គ្រូបង្រៀន​នៅខេត្ត​ឧត្តរមាន​ជ័យ​ ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​ចោទ​មន្ត្រី​អប់​រំស្រុក​ថា ​បាន​លួច​ប្រាក់​ខែ​របស់​ពួកគាត់​នោះ កាលពី​ម្សិល​មិញ ត្រូវ​បាន​គំរាម​បណ្ដេញ​ចេញ​ចំពោះ​ការ​និយាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​។ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​អន្លង់​វែង​បាន​កោះ​ហៅ​គ្រូបង្រៀន​ និង​មន្ត្រី​សាលា​​ប្រហែល​១៥​នាក់​មក​កាន់​ការិយាល័យ​ស្រុក​ដើម្បី​ធ្វើការ​គំរាម​។ អ្នកគ្រូ​ ញ៉ន សារុន តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ និង​ជា​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​អន្លង់​វែង ជា​សាលា​ដែល​​គ្រូ​បង្រៀន​​១៧​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ថា ពួកគាត់​ត្រូវ​បាន​កាត់​ប្រាក់​​បង្រៀន​ថែម​ម៉ោង​នោះ បាន​មាន​ប្រសាសន៍​ថា “នៅព្រឹក​នេះ​មន្ត្រី​អប់រំស្រុក និង​ខេត្តបាន​ប្រាប់​ពួក​យើង​ថា ប្រសិន​បើ​យើង​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត យើង​អាច​ត្រូវ​លុប​ឈ្មោះ​ចេញពីបញ្ជី​គ្រូបង្រៀន​”។ អ្នក​គ្រូ​បាន​បន្ថែម​ថា “ពួកគេ​និយាយ​ថា យើង​​គួរ​និយាយជាមួយ​មន្ត្រី​ជាមុន​សិន មុន​ពេល​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​”។ គ្រូ​បង្រៀន​១៧​នាក់​នៅ​សាលា​បឋម​សិក្សា​អន្លង់​វែង និង​គ្រូបង្រៀន​៨០​នាក់​ទៀត​មក​ពី​ទូទាំង​ខេត្ត​មិន​ទទួល​បាន​ប្រាក់​បង្រៀន​ថែម​ម៉ោង​សម្រាប់​ឆមាសទី១នៃឆ្នាំសិក្សា​​នេះ​ទេ ប៉ុន្តែ​បែរ​ជា​បាន​ទៅ​លើ​គ្រូ​ដែល​មិន​ត្រូវ​បាន​ទៅវិញ​ ហើយត្រូវបាន​មន្ត្រី​អប់​រំ​ស្រុក​យក​​លុយ​ទាំង​នោះ​មក​វិញ។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/14603/