ក្រុមហ៊ុនទូរស័ព្ទទាំង ៩ គ្រោងបង្កើតសមាគមប្រតិបត្តិករទូរគមនាគមន៍
យោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញទទួលបានពីនិយតករទូរគមនាគមន៍កម្ពុជា (TRC) ប្រតិបត្តិករសេវាទូរស័ព្ទ ៩ របស់កម្ពុជាគ្រោងនឹងបង្កើតស្ថាប័នឯករាជ្យមួយដើម្បីពិភាក្សាអំពី បញ្ហានៅក្នុងឧស្សាហកម្មនេះ។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការបង្កើតសមាគមប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ឬហៅកាត់ថា ATC ត្រូវបានយល់ព្រមជាគោលការណ៍នៅក្នុងកិច្ចប្រជុំមួយជាមួយ TRC កាលពីថ្ងៃ ទី១៣ ខែ ធ្នូ។ សមាគមថ្មីនេះត្រូវបានពណ៌នាថាជាការផ្ដល់ «សំឡេងតែមួយសម្រាប់ការពិភាក្សា និងដើម្បីកែលម្អការពិភាក្សាជាមួយ TRC។ … ក្នុងសេចក្ដីប្រកាសព័ត៌មានដូចគ្នានេះដែរ និយតករបានឲ្យដឹងថា ប្រតិបត្តិករទាំង ៩ បានយល់ព្រម «ធ្វើតាមនិងអនុវត្ត» តាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលទាក់ទងនឹងប្រកាសលេខ ២៣២ ក្នុងការអនុវត្តតាមតម្លៃទូរស័ព្ទថេរពោលគឺក្នុងប្រព័ន្ធ ៤,៥ សេនក្នុងមួយនាទីនិងក្រៅប្រព័ន្ធ ៥,៩៥ សេនក្នុងមួយនាទី។ …
ម៉ៃ គុណមករា និង EDDIE MORTON
http://www.postkhmer.com/index.php/business/business/108165-2013-12-20-03-55-13