ក្រុមហ៊ុន​ទូរគមនាគមន៍​ពុំ​ទទួល​ព័ត៌មាន​ពី​ច្បាប់​ស្តី​ពី​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ក្រុមហ៊ុន​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពុំ​ទទួល​បាន​នូវ​ព័ត៌មាន​អ្វី​ពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ចម្រូង​ចម្រាស​នោះ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​បញ្ញតិ្ត​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ ដែល​អនុញ្ញាត​ឲ្យ​ព្រះ​រាជអាជ្ញា​បង្គាប់​ទៅ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​រក្សា​ទិន្នន័យ​សម្រាប់​ខ្លួន​ជា​ផ្នែក​នៃ​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ក៏​ដោយ។ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​ចំនួន ៣ ដែល​ផ្តល់​សេវា​អ៊ីនធឺណិត​បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​ពុំ​ត្រូវ​បាន​គេ​ធ្វើ​ការ​ពិគ្រោះ​យោបល់​ឬ​ស្នើ​ឲ្យ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ទេ។ …

Kevin Ponniah
http://postkhmer.com/national/1-national-news/113723-2014-05-01-03-15-05