មន្ទីរកសិកម្មប្រកាសផ្ដល់រង្វាន់ ចំពោះការប្រាប់តម្រុយអ្នកលួចដុតព្រៃពូជគ្រញូង
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ១០ លានរៀល ដល់អ្នកដែលអាចផ្ដល់ព័ត៌មានដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យករណីលួចដុតបំផ្លាញព្រៃពូជឈើគ្រញូងជាង ២០ ហិកតា នៅតំបន់ព្រៃពូជឈើគ្រញូង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាព្រៃពូជឈើគ្រញូងប្រមាណជាង ២០ ហិកតានេះ ត្រូវបានជនខិលខូចលួចដុតបំផ្លាញកាលពីល្ងាចថ្ងៃទី ២១ ខែមករាក្នុងបំណងវាតយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។ …
ឃុត សុភចរិយា
https://bit.ly/37rsev6