ប្រឡងបាក់ឌុបឆ្នាំនេះល្អជាងឆ្នាំមុនអ្នកជាប់និទ្ទេស A មាន ១០៨ រូប
លទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០១៥ មានភាពប្រសើរជាងឆ្នាំមុនខណៈដែលបេក្ខជនជាប់មានប្រមាណ ៥៥ ភាគរយហើយក្នុងនោះនិទ្ទេស A មានដល់ទៅ ១០៨ នាក់បើធៀបនឹងលទ្ធផលឆ្នាំ ២០១៤ ការប្រឡងលើកទី ១ ដែលបេក្ខជនជាប់មានប្រមាណតែ ២៥ ភាគរយហើយនិទ្ទេស A មានត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៥ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៤៦ ៥៦០ នាក់ត្រូវជា ៥៥,៨៨ ភាគរយនៃបេក្ខជនវត្តមានសរុប ៨៣ ៣២៥ នាក់ហើយក្នុងនោះនិទ្ទេស A មាន ១០៨ នាក់ B មាន ១០៨៥ នាក់ C មាន ៣២៩២ នាក់ D មាន ៦០៩៣ និងនិទ្ទេស E មាន ៣៥ ៩៨២ នាក់។ …
តាំង វីដា
http://bit.ly/1LsJ2ip