នាយក​រដ្ឋមន្ត្រី​ថៃ​ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​

នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ចាន់​អូ​ចារ​ នឹង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៣០-៣១​ ខែតុលា​ ដើម្បី​ជំរុញ​ចំណង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ យោង​តាម​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​។​ …​ ​មន្ត្រី​រូប​នោះ​បាន​បន្ថែម​ទៀត​ថា​មេដឹកនាំ​ទាំង​ពីរ​ ក៏​បាន​សន្យា​ថា​នឹង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ ទេសចរណ៍​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ព្រំដែន​។​ ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ លោក​ ហ៊ុន​ សែន​ ក៏​បាន​ស្នើ​សម​ភាគី​ថៃ​ ដើម្បី​ស្វែងរក​ប្រភព​នៃ​ការ​ផលិត​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ចំនួន​ ៧.១៦​លាន​ដុល្លារ​ ដែល​កម្ពុជា​បាន​រឹបអូស​ពី​ការ​ជួញដូរ​ពី​ក្រុម​ជនល្មើស​ជនជាតិ​ថៃ​៣​នាក់​ ដែល​បាន​រត់ពន្ធ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែ​មុន​នេះ​។​ … ​

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141019/thai-pm-visit-cambodia-boost-bilateral-relations