ពលករ​ខ្មែរ ២០ នាក់​ស្លាប់​របួស​នៅ​ថៃ​ត្រូវ​បញ្ជូន​មក​កម្ពុជា

សព​ពលករ​ខ្មែរ ៨ នាក់ និង​អ្នក​របួស ១២ នាក់​ផ្សេង​ទៀត​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទឹក​ដី ថៃ ត្រូវ​បាន​បញ្ជូន​ត្រឡប់ មក កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ តាម​ច្រក​ទ្វារ​អន្តរជាតិ ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ និង តាម​ច្រក​តំបន់​ភ្នំ​ដី ក្នុង ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ និង សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នឹង​មើល​ថែ​បន្ត។ លោក នេត សារី អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ ខេត្ត​ស្រះកែវ បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ពលករ​ខ្មែរ​ចំណាក​ស្រុក​ដែល​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត ស្លាប់ ៧ នាក់ និង​របួស ៧ នាក់​ក្នុង ខេត្ត​ឈុន បូរី ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ ទី​២៥ ខែ​មេសា កន្លង​មក​នេះ ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​មក កម្ពុជា ហើយ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ តាម​ច្រក​តំបន់​ភ្នំ​ដី ក្នុង ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ ...

ឃុត សុភចរិយា
http://www.postkhmer.com/national/1-national-news/113517-2014-04-28-02-09-22