ប្រាក់ខុសច្បាប់រាប់ពាន់លានដុល្លារហូរចេញពីកម្ពុជា
ចំនួនថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានផ្ទេរចេញពីកម្ពុជាតាមរយៈប្រតិបត្តិការដែលគ្មានប្រភពច្បាស់លាស់ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ដោយគ្រាន់តែនៅឆ្នាំ ២០១៣ ថវិកាចំនួនជាង ៤ពាន់លានដុល្លារត្រូវបានផ្ទេរចេញពីប្រទេសមួយនេះដោយខុសច្បាប់។ នេះបើតាមរបាយការណ៍ថ្មីមួយ។
ក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅសប្តាហ៍មុន ក្រុមអ្នកស៊ើបអង្កេតមកពីអង្គការ Global Financial Integrity (GFI) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ពួកគេបានរកឃើញភ័ស្តុតាង ដែលបានបង្ហាញថា យ៉ាងហោចណាស់មានថវិកាចំនួន ១៥ពាន់លានដុល្លារបានបាត់បង់ ដោយសារលំហូរចេញហិរញ្ញវត្ថុខុសច្បាប់នៅអំឡុងពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០១៣ ដោយលំហូរចេញភាគច្រើននៃលំហូរចេញមូលធននេះ ត្រូវបានផ្ទេរទៅបរទេសដោយសម្ងាត់ តាមរយៈការប្រើប្រាស់បច្ចេកទេសដែលមានឈ្មោះថា ការចេញវិក្កយបត្រពាណិជ្ជកម្មមិនត្រឹមត្រូវ (trade misinvoicing)។ …
Cam McGrath និង ស ច័ន្ទដារ៉ា
http://bit.ly/1NrGyT6