ប្រាក់​ខុស​ច្បាប់​រាប់​ពាន់​លាន​ដុល្លារ​ហូរ​ចេញ​ពី​កម្ពុជា

ចំនួន​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​កម្ពុជា​តាម​រយៈ​ប្រតិបត្តិការ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​គ្រាន់​តែ​នៅ​ឆ្នាំ ២០១៣​ ថវិកា​ចំនួន​ជាង ​៤​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ផ្ទេរ​ចេញពី​ប្រទេស​មួយ​នេះ​ដោយ​ខុស​ច្បាប់​។​ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ។

ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន ក្រុម​អ្នក​ស៊ើប​អង្កេត​មក​ពី​អង្គការ​ Global Financial Integrity (GFI) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹងថា ពួក​គេ​បាន​រក​ឃើញ​ភ័ស្តុតាង ដែល​បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ថវិកា​ចំនួន ១៥​ពាន់​លាន​ដុល្លារ​បាន​បាត់​បង់​ ដោយ​សារ​លំហូរ​ចេញ​ហិរញ្ញ​វត្ថុ​ខុស​ច្បាប់​នៅ​អំឡុង​ពី​ឆ្នាំ ២០០៤​ ដល់​ឆ្នាំ​២០១៣​ ដោយ​លំហូរ​ចេញ​ភាគ​ច្រើន​នៃ​លំហូរ​ចេញ​មូលធន​នេះ ត្រូវ​បាន​ផ្ទេរ​ទៅ​បរទេស​ដោយ​សម្ងាត់​ តាម​រយៈ​​ការ​ប្រើ​ប្រាស់​បច្ចេកទេស​ដែល​មាន​ឈ្មោះ​ថា ការ​ចេញ​វិក្កយបត្រ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ (trade misinvoicing)។ …

Cam McGrath និង ស ច័ន្ទដារ៉ា
http://bit.ly/1NrGyT6