បេក្ខ​​​ជន​​​រាប់​​​ពាន់​​​មឺុន​​​នាក់​​​​​​ចូល​​​រួម​​​ប្រឡង​​​ភាសា​​​កូរ៉េ​​​ ដោយ​​​សង្ឃឹម​​​មាន​​​ឱកាសបាន​​​​​​ធ្វើ​​​ការ​​​នៅ​​​បរទេស​​​

បេក្ខជន​​​រាប់​​​ពាន់​​​មឺុន​​​នាក់​​​បាន​​​សម្រុក​​​មក​​​កាន់​​​វិទ្យាល័យ​​​ និង​​​អនុវិទ្យាល័យ​​​នានា​​​​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​​ដើម្បី​​​ធ្វើ​​​តេស្ត​​​ប្រឡង​​​ភាសា​​​កូរ៉េ ​​​ដោយ​​​សង្ឃឹម​​​​​​ថានឹង​​​​​​មាន​​​ឱកាស​​​រក​​​បាន​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង នេះ​​​បើ​​​យោង​​​តាម​​​បេក្ខ​​​ជន​​​ប្រឡង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​​​​មិញ​​​។ យោង​​​តាម​​​កាល​​​វិភាគ​​​ប្រឡង​​​ដែល​​​ត្រូវ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ដោយ​​​ក្រសួង​​​ការ​​​ងារ​​​ និង​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ ដែល​​​បាន​​​រៀប​​​ចំ​​​ការ​​​ប្រឡង​​​នេះ បាន​​​បង្ហាញ​​​ថា សិស្ស​​​បាន​​​ចូល​​​រួម​​​ប្រឡង​​​នៅ​​​សាលា​​​ចំនួន​​​ប្រាំ​​​ពីរ​​​កាល​​​ពីថ្ងៃ​​​សៅរ៍ និង​​ថ្ងៃ​​​អាទិត្យ​​​ ។ ...

កង សុធា
http://www.cambodiadailykhmer.com/news/26130/