មនុស្ស​បី​នាក់​ត្រូវ​ផ្តន្ទាទោស​ពី​បទ​ជាប់​ទាក់ទិន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​លើ​ស្ពាន​ព្រះ​មុនី​វង្ស​

កាលពី​ថ្ងៃ​សុក្រ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ជនសង្ស័យ​បី​នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ប្រាំមួយ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ជាប់​ទាក់ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ​ខែកញ្ញា​ ​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​រវាង​នគរបាល​និង​យុវជន​គប់​ដុំ​ថ្ម​ដែល​អំឡុង​ពេល​នោះ​មាន​បុរស​ម្នាក់​បាន​ស្លាប់​និង​មនុស្ស​មួយ​ចំនួន​ទៀត​របួស​ដោយ​ការ​បាញ់ប្រហារ​របស់​នគរបាល​។​ ​នៅ​ពេល​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ចៅក្រម​ ​សេង​ ​នាង​ ​បាន​លើក​ឡើង​ថា​ ​ចុងចោទ​ចំនួន​បី​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ពិរុទ្ធភាព​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​និង​ពី​បទ​មាន​បំណង​បង្ក​ការ​ខូចខាត​ដោយ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​។​ ​តែ​ទោះជា​យ៉ាងណា​ ​ចៅក្រម​ ​សេង​ ​នាង​ ​បាន​បន្ធូរ​បន្ថយទោស​ជនជាប់ចោទ​ពីរ​នាក់​ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង​បី​ ​ហើយ​បាន​លើកលែង​ការ​ចោទប្រកាន់​ចុងចោទ​បី​នាក់​ផ្សេង​ទៀត​ក៏​មាន​វត្ត​មាននៅ​ក្នុង​តុលាការ​ដែរ​នោះ​ ​ពោល​គឺ​មាន​ន័យ​ថា​ ​មាន​តែ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​។​ ​ចៅក្រម​ ​សេង​ ​នាង​ ​បាន​មាន​ប្រសាសន៍​ថា​ “ ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ ​ង្វៀ​ន​ ​ទី​តេ​ក​ ​អាយុ​២០​ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​បី​ឆ្នាំ​ ​ប៉ុន្តែ​ជន​នេះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ​ដោយ​ទោស​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ​”​។​​ ...

ឃួន ណារីម
http://www.cambodiadailykhmer.com/news/11305/