មជ្ឈមណ្ឌល​កម្មវិធី​អប់រំ​កម្រិត​មូលដ្ឋាន​ចំនួន​ ៣​ ទៀត​ត្រូវ​បាន​បើក​នៅ​រាជធានី​ភ្នំពេញ​

ក្រសួង​ការងារ​ និង​ក្រសួង​អប់រំ​ សហការ​ជាមួយ​អង្គការ​យូ​ណេ​ស្កូ​កាលពី​ម្សិលមិញ​ បាន​រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល​កម្មវិធី​អប់រំ​កម្រិត​មូលដ្ឋាន​ចំនួន​ ៣​ បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ​ សម្រាប់​អ្នក​បោះបង់​ការ​សិក្សា​ ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួក​គេ​តាម​អ៊ិ​ន​ធើ​ណេ​ត​។​ មជ្ឈមណ្ឌល​ថ្មី​គឺ​ នៅ​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព​ និង​នវានុវត្តន៍​ សាលា​មធ្យមសិក្សា​បច្ចេកទេស​ ហ្ស៊ី​.​វេ​.​សេ​ និង​វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ ហើយ​បន្ថែម​លើ​មជ្ឈមណ្ឌល​ចំនួន​៤​ ដែល​បាន​បើក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ចាប់តាំងពី​ខែកុម្ភៈ​មក​។​ …

សែន ដាវីត
https://www.khmertimeskh.com/50600369/three-more-beep-centres-open-in-phnom-penh/