អង្គការការពារសត្វព្រៃចុះពិនិត្យតំបន់សត្វខ្លាវាយប្រហារអ្នកជើងភ្នំក្រវាញ
ក្រុមអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិកម្ពុជា កាលពីថ្ងៃពុធ ម្សិលមិញបានចុះពិនិត្យទីតាំងដែលអ្នកភូមិនិងអាជ្ញាធរ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា មានសត្វខ្លាដំបងវាយប្រហារទៅលើបុរសវ័យចំណាស់ម្នាក់ ខណៈគាត់និងក្មួយប្រុសចូលទៅរុករកអនុផលព្រៃឈើនៅតាមជើងភ្នំត្រង់ចំណុច កោះក្រូច ស្ថិតនៅ ភូមិក្សត្របុរី ឃុំសន្ទ្រែ កាលពីថ្ងៃអាទិត្យកន្លងទៅ។ លោក ទុយ សេរីវឌ្ឍនា ប្រធានអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិកម្ពុជា ហៅកាត់ (FFI) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ខ្លាដំបងនិងខ្លារខិន មិនធ្លាប់ត្រូវគេប្រទះឃើញមាននៅក្នុងតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ពិសេសក្នុងតំបន់ដែនអភិរក្សជួរភ្នំក្រវាញនេះឡើយ ប៉ុន្តែនៅអំឡុង ឆ្នាំ២០០៧ ពួកវាធ្លាប់បង្ហាញខ្លួនម្ដងនៅក្នុងកាមេរ៉ា Trapping Camera ដែលក្រុមការងារ FFI បានបំពាក់នៅតាមដើមឈើមួយចំនួន នៅក្នុងតំបន់ព្រៃអភិរក្ស ខេត្តមណ្ឌលគិរី។ ទោះជាយ៉ាងណាចាប់តាំងពីអំឡុង ឆ្នាំ២០១០ មកខ្លាដំបងនិងខ្លារខិន មិនត្រូវគេប្រទះឃើញនៅក្នុងកាមេរ៉ាទៀតទេ ហើយគ្មានការស្រាវជ្រាវណាមួយបញ្ជាក់ថា តើអវត្តមាននៃពពួកសត្វខ្លាដំបង និងខ្លារខិនទាំងនោះ បណ្ដាលមកពីកត្តាអ្វីនោះដែរ។ …
ឃុតសុភចរិយា
http://bit.ly/1kTur1O