អង្គការ​ការពារ​សត្វ​ព្រៃ​ចុះ​ពិនិត្យ​តំបន់​សត្វ​ខ្លា​វាយ​ប្រហារ​អ្នក​ជើង​ភ្នំ​ក្រវាញ

ក្រុម​អង្គការ​សត្វ​ព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​អ្នក​ភូមិ​និង​អាជ្ញាធរ ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បាន​អះអាង​ថា មាន​សត្វ​ខ្លា​ដំបង​វាយ​ប្រហារ​ទៅ​លើ​បុរស​វ័យ​ចំណាស់​ម្នាក់ ខណៈ​គាត់​និង​ក្មួយ​ប្រុស​ចូល​ទៅ​រុក​រក​អនុផល​ព្រៃឈើ​នៅ​តាម​ជើង​ភ្នំ​ត្រង់​ចំណុច កោះ​ក្រូច ស្ថិត​នៅ ភូមិ​ក្សត្របុរី ឃុំ​សន្ទ្រែ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ លោក ទុយ សេរីវឌ្ឍនា ប្រធាន​អង្គការ​សត្វ​ព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​កម្ពុជា ហៅ​កាត់ (FFI) បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ខ្លា​ដំបង​និង​ខ្លា​រខិន មិន​ធ្លាប់​ត្រូវ​គេ​ប្រទះ​ឃើញ​មាន​នៅ​ក្នុង​តំបន់​ភូមិ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​តំបន់​ដែន​អភិរក្ស​ជួរ​ភ្នំ​ក្រវាញ​នេះ​ឡើយ ប៉ុន្តែ​នៅ​អំឡុង ឆ្នាំ​២០០៧ ពួក​វា​ធ្លាប់​បង្ហាញ​ខ្លួន​ម្ដង​នៅ​ក្នុង​កាមេរ៉ា Trapping Camera ដែល​ក្រុម​ការងារ FFI បាន​បំពាក់​នៅ​តាម​ដើម​ឈើ​មួយ​ចំនួន នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ខេត្ត​មណ្ឌលគិរី។ ទោះ​ជា​យ៉ាង​ណា​ចាប់​តាំង​ពី​អំឡុង ឆ្នាំ​២០១០ មក​ខ្លា​ដំបង​និង​ខ្លា​រខិន មិន​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​កាមេរ៉ា​ទៀត​ទេ ហើយ​គ្មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា តើ​អវត្តមាន​នៃ​ពពួក​សត្វ​ខ្លា​ដំបង និង​ខ្លា​រខិន​ទាំង​នោះ បណ្ដាល​មក​ពី​កត្តា​អ្វី​នោះ​ដែរ។ …

ឃុតសុភចរិយា
http://bit.ly/1kTur1O