ឈើ​ប្រណីត​ជាង​ ២០០​ ដុំ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​

​ក្រុម​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ និង​បរិស្ថាន​ ខេត្តរតនគិរី​ បាន​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​ និង​ឈ្លីក​ ចំនួន​ ២០១​ ដុំ​ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ក្រោយ​ពី​បាន​រក​ឃើញ​ និង​រឹបអូស​ពី​ក្នុង​ទីតាំង​ស្ដុក​ឈើ​ខុសច្បាប់​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​សមុទ្រ​ក្រោម​ ឃុំ​សេ​ដា​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​។​ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​លោក​គឹ​ម​ រស្មី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ កាលពី​ម្សិលមិញ​។​​ …

ឃុត សុភចរិយា
http://www.phnompenhpost.com/national/timber-seized-raids-ratanakkiri-kratie