កូនលោក កឹម សុខា បដិសេធមិនចូលសមាជិក គ.ជ.ប
ខណៈគណបក្សកាន់អំណាច និងគណបក្សប្រឆាំងកាលម្សិលមិញបានជិតឈានដល់កិច្ចព្រមព្រៀងគ្នាទាំងស្រុងអំពីច្បាប់ស្តីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី បេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ដែលនឹងកាន់កៅអីមួយនៅក្នុងគណៈកម្មាធិការដែលមានសមាជិក ៩ រូបនេះបានប្រកាសថា កញ្ញាបានសម្រេចចិត្តមិនចូលរួម។
កញ្ញា កឹម មនោវិទ្យា អនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា កញ្ញាមិនចង់ឲ្យតួនាទីបច្ចេកទេសរបស់កញ្ញា ជាសមាជិក គ.ជ.ប ដាក់កម្រិតទៅលើពេលវេលាសម្រាប់ធ្វើការងារដទៃៗទៀតរបស់កញ្ញានោះទេ។ …
Kevin Ponniah និង ផាក់ ស៊ាងលី
http://bit.ly/1yxV5cm