ព្យុះ​ភ្លៀង​មួយ​មេ​បំផ្លាញ​ផ្ទះ​សម្បែង​និង​សម្លាប់​មនុស្ស ២ នាក់

ពីរ​នាក់​ម្ដាយ​និង​កូន​ស្រី​បាន​ស្លាប់ និង​កូន​ប្រុស​អាយុ ៣​ឆ្នាំ ម្នាក់​រង​របួស​ដោយ​សារ​ព្យុះ​ភ្លៀង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ បាន​កួច​ផ្ទះ​ឡើង​ទៅ​លើ ហើយ​ធ្លាក់​សង្កត់​ពួក​គេ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​កាល​ពី​ព្រឹក​ម្សិលមិញ។ ជាមួយ​សម្រែក​យំ​របស់​ទារិកា​អាយុ ៦​ខែ ដែល​ម្ដាយ​បាន​ស្លាប់​ចោល​ទាំង​នៅ​មិន​ទាន់​ដឹង​ក្ដី លោក ម៉ូត សាលី អាយុ ៣០​ឆ្នាំ ត្រូវ​ជា​ប្ដី​ស្ត្រី​រងគ្រោះ ហ៊ីម ភីហ្គៈ អាយុ ២៩​ឆ្នាំ និង​ជា​ឪពុក​របស់​កុមារី​វ័យ ៥​ឆ្នាំ ឈ្មោះ សាលី ម៉ៃយាន បាន​រៀប​រាប់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅ​ពេល​មេឃ​ងងឹត​រក​កល​ចង់​ភ្លៀង គាត់​កំពុង​រៀបចំ​អីវ៉ាន់​លើ​ផ្ទះ​ឯ​ប្រពន្ធ​របស់​គាត់ កំពុង​បំបៅ​កូន​ស្រី ៦​ខែ នៅ​ក្រោម​ផ្ទះ ជាមួយ​ម្ដាយ​ក្មេក​និង​កូនៗ​ពីរ​នាក់​ទៀត។ ប៉ុន្មាន​នាទី​បន្ទាប់​មក​មេឃ​ក៏​ចាប់​ផ្ដើម​ភ្លៀង​ហើយ​មាន​ខ្យល់​កួច​មក​យ៉ាង​ខ្លាំង​កួច​ផ្ទះ​របស់​គាត់​ឡើង​ទៅ​លើ ហើយ​ធ្លាក់​សង្កត់​ប្រពន្ធ​និង​កូនៗ​របស់​គាត់​តែ​ម្ដង។ …

ឃុត សុភចរិយា
http://www.postkhmer.com/national/2011-01-03-04-07-05/114666-2014-05-22-01-53-22