កម្ពុជា​ត្រៀម​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នឹង​ជួប​ជាមួយ​វិស័យ ឯកជន​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​អំពី​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា ខណៈ​បណ្ដា​ប្រទេស​ជិត​ខាង​កំពុង​ប្រឈម​នឹង​ភាព​ចលាចល​ផ្នែក​នយោបាយ ។ លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​របស់​កម្ពុជា ក្នុង​ការ​រក្សា​ដំណើរការ​ល្អ​ក្នុង​វិស័យ​នេះ ខណៈ​ពេល​កម្ពុជា​រង​ផលប៉ះពាល់​មកលើ​វិស័យ​ទេសចរណ៍​ពី​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ថៃ និង​បាតុកម្ម​ប្រឆាំង​ចិន​នៅ​វៀតណាម​។ លោក​ថ្លែង​ថា ៖ «​យើង​ពិនិត្យ​វាយតម្លៃ​សភាព​ការណ៍​ទូទៅ​ទេសចរណ៍​ក្នុង​តំបន់​និង សភាពការណ៍​ទេសចរណ៍​កម្ពុជា​ដែល​រង​ឥទ្ធិពល​ពី​បញ្ហា​នៅ​ថៃ។ អ៊ីចឹង​យើង​ត្រូវ​ប្រញាប់ប្រញាល់​វាយតម្លៃ និង​រក​វិធី​ដោះស្រាយ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​ល្អ​នៅ ចំពោះ​សភាព​ការណ៍​ថៃ​ដែល​មាន​បញ្ហា​»។ …

ចាន់ មុយហុង
http://www.postkhmer.com/business/business/114822-2014-05-26-03-56-57